លោកអ្នកនាងនិងមិត្តអ្នកស្តាប់ជាទីមេត្រី គិតមកដល់ម្សិលមិញ ទីក្រុងហូជីមិញកត់សំគាល់មាន៩៤ករណីផ្ទុកវីរូស Zika នៅ១៩ខ័ណ្ឌ ស្រុក កើនឡើង៥ករណីបើប្រៀបធៀបនឹងកាលពី២ថ្ងៃកន្លងមក។ ចំពោះស្ថានភាពរោគរាតត្បាតបង្កឡើងដោយវីរូស Zika ឆ្លងរាលដាលឆាប់រហ័ស មជ្ឈមណ្ឌសុខាភិបាលបំរុងទីក្រុងហីជីមិញ បានធ្វើពិសោធន៍បាញ់ជាតិគីមីដោយបច្ចេកទេសថ្មី។
បច្ចេកទេសបាញ់ជាតិគីមីកំចាត់មូសនេះ បានហៅថាបច្ចេកទេសបាញ់បែបផ្សែងអ័ព្ទក្តៅ។ លោកស្រី ឡេហុងង៉ា ប្រធានផ្នែកត្រួតត្រាជម្ងឺឆ្លង នៃមជ្ឈមណ្ឌលសុខាភិបាលបំរុងទីក្រុងហូជីមិញឲ្យដឹងថា: តាំងពីដើមឡើយផ្នែកសុខាភិបាលបំរុងធ្លាប់បានអនុវត្តបច្ចេកទេសបាញ់ផ្សែងអ័ព្ទត្រជាក់ហើយ ប៉ុន្តែបាញ់បានតែលើទ្រង់ទ្រាយតូចប៉ុណ្ណោះ។ សព្វថ្ងៃនេះ ផ្នែកសុខាភិបាលធ្វើពិសោធន៍បាញ់ផ្សែងអ័ព្ទក្តៅ ជួយកំចាត់មូសបានប្រសិទ្ធភាពជាង។ ពេលបាញ់ជាតិគីមីនេះចេញទៅ នឹងបង្កទៅជាផ្សែងអ័ព្ទក្រាស់ឃ្មឹក ស្ថិតស្ថេរបានយូរក្នុងខ្យល់អាកាស បច្ចេកទេសនេះនឹងជួយឲ្យជាតិគីមីអាចភាយចំហាយជ្រៀតចូលក្នុងទីចង្អៀតដូចជានៅលើចុងដើមឈើ ក្នុងគុម្ពឈើស៊ុបទ្រុប ដើម្បីកំចាត់សត្វមូសដែលមាននៅទីនោះ។
Viết bình luận