សុកត្រាំងជំនះផលវិបាកភ្លៀងព្យុះបណ្តាលឲ្យផ្ទះជាង១០០ខ្នងត្រូវ អន្តាយ។ (ម៉ោង ១១ 05-12-2016)
Thứ hai, 00:00, 05/12/2016

 

 

ក្នុងអំឡុងថ្ងៃកន្លងមក កងកម្លាំងប្រដាប់អាវុធខេត្ត សុកត្រាំង បានកេណ្ឌកម្មាភិបាលយុទ្ធជន ចុះទៅជួយប្រជាជនជំនះផលវិបាក ដែលបង្កឡើងដោយខ្យល់កំបុតត្បូង នៅទីរួមខេត្ត វិញចូវ ខេត្ត សុកត្រាំង។

កងកម្លាំងកម្មាភិបាលយុទ្ធជនបានចុះទៅកាន់មូលដ្ឋានទាំងឡាយ ដែលត្រូវរងផលប៉ះពាល់ជួយប្រជាជនដោះស្រាយ រៀបចំ សង់ផ្ទះសម្បែងត្រូវបាក់រលំ និង ប្រកដំបូលផ្ទះដែលត្រូវខ្យល់គួចប៉ើងដំបូល ដើម្បីប្រជាជនស្នាក់នៅជាបណ្តោះអាសន្នការពារបញ្ជៀសខ្យល់ព្យុះ។ វរសេនីយ៍ឯកបំរុងNguyễn Hoàng Việt ស្នងការនយោបាយ នៃគណបញ្ជាការយោធាយោធាទីរួមខេត្ត វិញចូវ ឲ្យដឹងថា ចំពោះមុខគឺគិតគូរកន្លែងស្នាក់នៅជូនបងប្អូន។ ហើយផ្ទះណាដែលត្រូវប៉ើងដំបូលនឹងបានប្រកឡើងវិញ ផ្ទះទាំងឡាយណាដែលត្រូវបាក់រលំទាំងស្រុង កងកម្លាំងការពារព្រំដែននឹងរួបរួមជាមួយកងកម្លាំងសេនាជនស្វ័យត្រាណជួយបងដើម្បីសាងសង់ផ្ទះថ្មី។

កាលពីមុននេះ នារសៀលថ្ងៃទី២ធ្នូ បានកើតមានខ្យល់កំបុតត្បូងមួយ ដោយមានភ្ជាប់តាមភ្លៀងធំអូសបន្លាយពេលយូរ បានបណ្តាលឲ្យផ្ទះ ១៣៦ ខ្នងត្រូវអន្តរាយ ក្នុងនោះមានផ្ទះដល់ជាង ២០ ខ្នងត្រូវរលំទាំងស្រុង។ ថ្នាក់ដឹកនាំទីរួមខេត្តវិញចូវ និង បណ្តាផ្នែកមានសមត្ថកិច្ច បានទៅសួរសុខទុក្ខគ្រួសារទាំងឡាយដែលត្រូវរងផលប៉ៈពាល់  និង ជួយបណ្តាគ្រួសារដែលមានផ្ទះត្រូវរលំទាំងស្រុងដោយទឹកប្រាក់ លានដុងក្នុងមួយគ្រួសារដើម្បីលំនឹងជីវភាពរស់នៅ។

Tags:

Viết bình luận

TIN CÙNG CHUYÊN MỤC